ស្នើសម្រង់តម្លៃ

ក្រុមហ៊ុន Lingua Cambodia សូមស្វាគមន៍

ប្រសិនបើអ្នកកំពុងស្វែងរកសេវាបកប្រែភាសាផ្ដោតលើអតិថិជន ​ចំណាយតិច មានគុណភាពខ្ពស់ និងប្រកដោយទំនុកចិត្ត ក្រុមហ៊ុនយើងខ្ញុំពិតជាអាចជួយលោកអ្នកបាន។ Lingua Cambodia គឺជាក្រុមហ៊ុនសេវាបកប្រែឈានមុខគេប្រកបដោយទំនុកចិត្តខ្ពស់។ នៅពេលនេះ អ្នកអាចបំពេញតម្រូវការផ្នែកបកប្រែភាសារបស់អ្នកដោយប្រើប្រាស់បុគ្គលិកជំនាញរបស់យើងដើម្បីជួយអ្នកក្នុងការដោះស្រាយឧបសគ្គផ្នែកភាសា និងអាចយល់អំពីតម្រូវការរបស់អ្នកតាមរបៀបកាន់តែងាយស្រួល។ យើងជាក្រុមហ៊ុនចំណាត់ថ្នាក់លេខមួយក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាឈានមុខផ្នែកបកប្រែភាសានិងប្រតិចារិកក្នុងប្រទេសកម្ពុជាដែលជាការវាយតម្លៃរបស់អតិថិជនរបស់យើង។

ក្រុមហ៊ុន Lingua Cambodia មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការផ្ដល់សេវាបកប្រែប្រកបដោយ​គុណភាពខ្ពស់។ ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ 2013 យើងទទួលបានភាពជឿជាក់ និង​ទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជនរបស់យើងទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ យើងផ្ដល់សេវាជូនអង្គការមិនមែនរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ រួមទាំងក្រុមហ៊ុន សហគ្រាសរដ្ឋឯកជន និងក្រុមហ៊ុនអាជីវកម្មផ្សេងៗទៀតផងដែរ។

 

Lingua Cambodia គឺជាភ្នាក់ងារបកប្រែភាសាឈានមុខគេស្ថិតនៅក្នុងខេត្តបាត់ដំបង ដែលជាទីក្រុងធំជាងគេលំដាប់ទីពីររបស់ប្រទេសកម្ពុជា។ យើងមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យ​បកប្រែនេះ។ សេវាបកប្រែរបស់យើងរួមមាន ការកែសម្រួល និងផ្ទៀងផ្ទាត់ឯកសារដោយអ្នកជំនាញភាសាជនជាតិដើម។ យើងធានាចំពោះការត្រួតពិនិត្យគុណភាពចុងក្រោយ និងគ្រប់ជ្រុងជ្រោយដោយក្រុមអ្នកជំនាញរបស់យើង។ យើងមានឯកទេសផ្នែកគម្រោងបកប្រែផ្សេងៗដូចជា ផ្នែកវេជ្ជសាស្រ្ត បច្ចេកទេស ហិរញ្ញវត្ថុ ច្បាប់ បច្ចេកវិ...

នៅក្រុមហ៊ុន Lingua Cambodia អ្នកជំនាញផ្នែកប្រតិចារិកភាសាខ្មែររបស់យើងផ្ដល់សេវាលើឯកសារជាច្រើនប្រភេទ ចាប់ពីវិស័យច្បាប់ វេជ្ជសាស្រ្ត អចលនទ្រព្យ បច្ចេកទេស សិក្សាធិការ ធានារ៉ាប់រង ភាពយន្ត និងវិទ្យុ។ ក្រុមការងារប្រតិចារិករបស់យើងអាចធ្វើកិច្ចការលើគ្រប់ប្រភេទឯកសារ ដូចជាឯកសារសំឡេង ឬជាឯកសារវីដេអូ។ (ដើម្បីឲ្យការធ្វើប្រតិចារិកភាសាខ្មែររបស់យើងមានភាពច្បាស់លាស់បំផុត សូមផ្ដល់ឯកសារសំឡេងដែលស្ដាប់ឮច្បាស់ ឬឯកសារវីដេអូដែលមានរូបភាពច្បាស់ល្អ) គ្រប់ដំណើរការប្រ...

ក្រុមហ៊ុន Lingua Cambodia ផ្ដល់សេវាបកប្រែបណ្ដាក់ និងប្រដេញ។ យើងផ្ដល់សេវាគ្រប់ទំហំកិច្ចប្រជុំនៅក្នុងប្រទេសកម្ពុជា និងទូទាំងតំបន់អាស៊ីអាគ្នេយ៍។ យើងមានអ្នកចុះកិច្ចសន្យាប្រកបដោយ​វិជ្ជាជីវៈក្នុងប្រទេសមកពីបណ្ដាប្រទេសមួយចំនួន ហើយមានលក្ខណៈសម្បត្តិដើម្បីផ្ដល់សេវាបកប្រែសម្រាប់អតិថិជនរបស់យើងទាំងក្នុងកិច្ចប្រជុំក្នុងប្រទេស ឬសម្រាប់ការធ្វើបទបង្ហាញផ្សេងៗ។ អ្នកបកប្រែផ្ទាល់មាត់ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងទាំងផ្នែកលក្ខណៈសម្បត្តិ កម្រិតវប្បធម...